​រថភ្លើង​បុក​រថយន្ត​ដឹក​ដី​នៅ​ស្រុក​ព្រៃនប់​

491
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថភ្លើង​បើក​បុក​រថយន្ត​ដឹក​ដី​ដែល​តែងតែ​ដឹក​ដី​ឆ្លងកាត់​ផ្លូវ​រថភ្លើង​គ្មាន​កំណត់​ពេលវេលា​ច្បាស់លាស់​បណ្តាល​ឲ្យ​ក្បាលរថភ្លើង​ក្រឡាប់​ធ្លាក់​ផ្លូវ​ខូចខាត​យ៉ាងដំណំ​។​តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។​ករណីនេះ​កើតឡើង​នៅលើ​ផ្លូវដែក ត្រង់ចំណុច​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី វេលា​ម៉ោង ១០:១៥​នាទី​ព្រឹក ថ្ងៃទី​១១​កុម្ភៈ​២០១៩​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា​គ្រោះថ្នាក់​នេះ​បង្ករ​ដោយ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មាន​ផ្លាកលេខ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​លិច ឆ្ពោះទៅ​កើត​ដោយ​ឆ្លងកាត់​លើផ្លូវ​រថភ្លើង​។​លុះដល់​ចំណុច​ខាងលើ​បាន​បុក​នឹង​រថភ្លើង​ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ភ្នំពេញ​បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង​ធ្លាក់​ចេញ​ពីលើ​ផ្លូវដែក ។​

​ប្រភព​ដដែល​បន្ត​រថា​ករណី​គ្រោះថ្នាក់​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ទេ​ពេលនេះ​កំពុង​ស្ថិតក្នុង​ផ្លូវច្បាប់​៕S/​