​រថភ្លើង​បើក​បុក​រថយន្ត​ប៉ើង​ជាង​៣០​ម៉ែត្រ​ខ្ទេច​មួយ​ចំហៀង​

202
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ឡិច​ស៊ី​ស​RX300​មួយគ្រឿង​បើកបរ​ឆ្លង​ផ្លូវដែក​ត្រូវ​រថភ្លើង​បើក​បុក​ប៉ើង​ជាង​៣០​ម៉ែត្រ​ខ្ទេច​មួយ​ចំហៀង​និង​ដាច់​កង់​ក្រោយ​ខាងឆ្វេង​តែម​នុស្ស​មិន​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅលើ​ផ្លូវដែក​ក្នុងភូមិ​កា​កាប​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល ថ្ងៃទី​២៤​ខែសីហា ឆ្នាំ​២០១៩ ។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-0733 បើក​តាម​ផ្លូវលំ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លង​ផ្លូវដែក​។​ស្រាប់តែ​រថភ្លើង​ប្រភេទ​ក្បាល​LOCO មាន​សណ្តោង​រ៉ឺម៉ក​បើក​ពី​កើ​តទៅ​លិច​ជ្រុល​ទៅបុក​ប៉ើង​ជាង​៣០​ម៉ែត្រ​ខ្ទេច​មួយ​ចំហៀង​និង​ដាច់​កង់​ក្រោយ​ខាងឆ្វេង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចាត់ចែង​ស្ទូច​រថយន្ត​ចេញពី​ផ្លូវដែក​ជៀសវាង​ស្ទះចរាចរណ៍​រថភ្លើង​ឆ្លងកាត់ ។​

​អ្នកបើកបរ​រថយន្ត​បានឱ្យដឹងថា​គាត់​មិន​បានឃើញ​រថភ្លើង​ទេ​។​ឯ​រថភ្លើង​ក៏​មិនបាន​ស៊ី​ផ្លេ​ទើប​គាត់​បើក​ឆ្លងកាត់​ផ្លូវដែក មិនទាន់​ផុត​ផង ត្រូវបាន​រថភ្លើង​បើក​បុក​តែម្តង ។​តែបើ​តាម​តំណាង រថភ្លើង​វិញ បានឱ្យដឹងថា រថភ្លើង​បាន​ស៊ី​ផ្លេ តាំង​ចំណុច​ផ្លូវបំបែក​ខ្សែ​មក​ម្លេះ​តែ​អ្នកបើកបរ​រវល់​តែ​និយាយ​ទូរស័ព្ទ ហើយ​រថភ្លើង​ចាប់​ហ្វ្រាំង​ដែរ​តែ​មិនអាច​ឈប់​ភ្លាម​បានទេ​ល្បឿន​និង​កម្លាំង​បន្ត​ជ្រុល​ទៅបុក​រុញ​រថយន្ត​តែម្តង ៕S/​

#