​រថភ្លើង​៤​ទូ ​ដែល​ថៃ​ជួយ​បាន​មកដល់​ប៉ោយប៉ែ​តហើយ​

294
ចែករម្លែក

ដោយ :​សុផល​/​ភ្នំពេញៈ​ រថភ្លើង​ចំនួន​៤​ទូ​ដែល​នឹងត្រូវ​ប្រគល់ជូន​ដោយ​រាជរដ្ឋាភិបាល​ថៃ​មក​កម្ពុជា បាន​បញ្ជូនមក​ស្ថានីយ​ប៉ោយប៉ែត​ហើយ កាលពី​ព្រឹក​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ ។​

រថភ្លើង​នេះនឹងត្រូវ​សាកល្បង​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​មុននឹង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ជិះ​រថភ្លើង​ពី​ស្ថានីយ​បាន​ខ្លង​លឹក​របស់​ថៃ​មកកាន់​ស្ថានីយ​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ ។

​សូម​ជម្រាបជូន​ថា​ រថភ្លើង​មួយ​ខ្សែ​នេះ​មាន​ចំនួន​៤​ទូ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា​៣២០​នាក់ ៕S/​Ha