​រថយន្ដបុក​គោយន្ដ​ពីក្រោយ ​​មនុស្ស​ប្រុស​ស្រី​៤​នាក់​ស្លាប់​​ និងរង​របួស​ធ្ងន់៤​នាក់ នៅ​ស្រុក​ចិត្រ​បុរី​

218
ចែករម្លែក

ដោយ​:​កាំ​ពី​-​ខេត្តក្រចេះ​: ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បុក​ជាមួយ​គោយន្តកន្ត្រៃ​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ និង​រងរបួស​៤​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៧ ​ក្រចេះ​-ស្ទឹងត្រែង នៅ​ចំណុច​ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

លោក ចាន់ ធី នាយផ្នែក ទទួល​ផែន​សណ្តាប់ធ្នាប់ ស្រុក​ចិត្រ​បុរី​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បណ្ដាលមកពី​រថយន្ដ​សាំងយ៉ុង បុក​គោយន្ដ​កន្ត្រៃ​ពីក្រោយ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ចំនួន​៤​នាក់ ចំណែក​អ្នករងរបួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។​

​ជនរងគ្រោះ​មានឈ្មោះ​មាន ១-ឈ្មោះ ជួប ខឿន ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ស្លាប់ ២-​ឈ្មោះ​ភិ​ច ធា​រិត ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ស្លាប់​ ៣-ឈ្មោះ ភិ​ច ធា អាយុ​១០​ឆ្នាំ​ស្លាប់ ៤-ឆាយ រ៉ែ​ន​ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្លាប់​។​ ចំណែកអ្នករងរបួស​ ​ទី១-​​ឈ្មោះ​ភិ​ច ធា​រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ របួសធ្ងន់​ ទី២- ឈ្មោះ​ភិ​ច ច​ន្តា ភេទ​ប្រុស អាយុ​២០ រងរបួស​ធ្ងន់​ ជា​អ្នកបើក​គោយន្ដ​កន្ត្រៃ​ ទី៣-ឈ្មោះ ផាត ស្រី​លាប ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់​ ទី៤-ឈ្មោះ ឈា មី​មី ភេទ​ស្រី អាយុ​១៦​ឆ្នាំ របួសធ្ងន់។ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានធ្វើ​ដំណើរ​ពី​ទិស​ខាងជើងទៅ​ត្បូង មកដល់​ចំណុច​កើត​ហេតុ​ត្រូវបាន​រថយន្ដ​សាំង​យ៉ុង​បុក ពណ៌​បៃតងចាស់​ ពាក់​ផ្លាក​លេខ ភ្នំពេញ 2AM1463 ​បាន​បុក​ពីក្រោយ​ចំ​ពេញទំហឹង​។​

​ចំណែក​អ្នកបើកបរ រត់គេចខ្លួន​បាត់ស្រមោលជាមួយអ្នក​រួម​ដំណើរ​ឈ្មោះ វេ​ង ឈន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទង​លង់​២ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទ​រ ខេត្តព្រៃវែង​។​

លោក​បាន​បន្តទៀតថា ចំណែក​សាក​សពជនរងគ្រោះ​ត្រូវបាន​នគរបាល​ប្រគល់ជូន​គ្រួសារ​ធ្វើ​បុ​ណ​តាម​ប្រពៃណី រីឯ​គោយន្ដ​កន្ត្រៃ និង​រថយន្ដ នគរបាល​យកមករ​ក្សា​ទុកនៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ចង្ក្រង់ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​​៕Ha