​រថយន្ដបុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​

619

(​ភ្នំពេញ​)៖​បុរស​ម្នាក់​បាន​បើករថយន្ដ​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX300 ក្នុង​ល្បឿន​លឿន មិន​ប្រុងប្រយ័ត្ន​ទៅបុក​នឹង​ម៉ូតូ​រ៉ឺម៉ក​កង់​បី មួយគ្រឿង​ដែល​កំពុង​បត់​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ ១៦ ខែ សីហា ឆ្នាំ ២០១៧ ។​

​ប្រភពព័ត៌មាន បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ដ​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2AP-7741 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​
​។​
ខណៈ​ធ្វើដំណើរ​មកដល់​កន្លែង​កើតហេតុ ក៏បាន​បុក​នឹង​ម៉ូតូ​រ៉ឺម៉ក​កង់​បី មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​1J-0135 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ព្យាយាម​បត់​ឆ្លងផ្លូវ ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ក៏ត្រូវ​រថយន្ត​ខាងលើ​បុក​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​បុរស​និង​នារី​២​នាក់​ហោះ​ផ្លោង​បោក​នឹង​ថ្នល់ របួស​ធ្ងន់ធ្ងរ នឹង​បែកក្បាល​ហូរឈាម​ពេញ​ថ្នល់ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរ បាន​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ដ​នឹង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​​ទៅ​រក្សាទុក​នៅ ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ដបុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​(រូប៖វ៉េបសាយ)