​រថយន្ដ​កាមរី​បុក​រថយន្ដ​កែច្នៃ​ដឹក​ឫស្សី​ពីក្រោយ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​

344
ចែករម្លែក

ដោយ​៖​កា​ពី​/​ក្រចេះ​៖​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ដោយ​រថយន្ដ​ម៉ា​កាមរី​ឆ្លាម​បើក​បុក​រថយន្ដ​កែច្នៃ​ដឹក​ឬ​ស្សី​ពីក្រោយ​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​ជាមួយ​នោះ​ខូចខាត​រថយន្ដ​យ៉ាងដំណំ​ដែល​គ្រោះថ្នាក់​នេះ​ស្ថិត​ក្នុងភូមិ​ក្បាល​ស្នួល​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ស្នួល​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​បុក​រថយន្ដ​នេះ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​។​ដោយ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​អ្នកបើករថយន្ដ​ខាងក្រោយ​ទៅបុក​រថយន្ដ​ខាងមុខ​ពេញទំហឹង​តែម្ដង​។​នគរបាល​បន្តថា​រថ​យន្ដ​បង្ក​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ​2k5697​បើកបរ​ដោយ​ឈ្មោះ​ឡេង​ងាំង​មួយ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិ​វៀតណាម​រងរបួស​ស្រាល មាន​ទីលំនៅ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ អ្នករួមដំណើរ​ឈ្មោះ ឌិន ធី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ​ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ត្រូវស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បនរ​ទេស​វៀតណាម​។​

​មន្ត្រី​ដដែល​បាន​បន្តថា​អ្នកបើកបរ​រថយន្ត​កែច្នៃ​ដឹក​ឫស្សី​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​ទុក​រថយន្ដ​ចោល​។​វត្ថុតាង​រថយន្ដ​ទាំងពីរ​សមត្ថកិច្ច​បាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/