​រថយន្ដ​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​ឃឿន​សួរ​ច្បារ​ចែកផ្លូវ​ខូចខាត​ជាង​១០​ម៉ែត្រ​

155
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​រថយន្ដ​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង​បើកបរ​មិន​ប្រយ័ត្ន​ជ្រុល​បុក​ឡើង​ឃឿន​សួនច្បារ​ចែកផ្លូវ​បណ្ដាលឱ្យ​ខូចខាត​បង្គោល​ស្លាកស​ញ្ញាច​រា​ចរណ៍​មួយ​ដើម​និង​សួន​លម្អរ​ផ្លូវ​អស់​ជាច្រើន​ម៉ែត្រ​។​

ករណីនេះ​បានកើត​ឡើង​នៅ​នៅតាម​បណ្ដោយ​ផ្លូវ​ណ​ត់​ព្រី​ត ជិត​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ។​រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដ​ក្រឡុក​ស៊ីម៉ង់ត៍ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​5A-2159 ។​

ប្រភពពី​តែ​កុង​រថយន្ដ​បានឱ្យដឹងថា​ដោយសារតែ​រថយន្ដ​បែក​ទុយោ​ខ្យល់​ទើប​បង្ខំចិត្ត​ទាញ​ចង្កូត​បុក​ឃឿន​សួនច្បារ​តែម្ដង​។​ព្រោះ​ខ្លាច​បុក​អ្នកដំណើរ​ផ្សេងទៀត​។​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​