​រថយន្ដ​ដឹក​កម្មករ​ក្រឡាប់​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​២៤​នាក់​នៅ​ស្រុក​បាទី​

953
ចែករម្លែក

(​តាកែវ​)៖​រថយន្ដ​ដឹក​កម្មករ​រោងចក្រ​បើកបរ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ក៏​ក្រឡាប់​បណ្តាល​ឲ្យ​កម្មករ​កម្ម​ការី​រងរ​បួស​ធ្ងន់​ស្រាល​ចំនួន​២៤​នាក់​។​ហេតុការណ៍​នេះ​វ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩-៥០ ស្ថិតក្នុង​ភូមិ​រូង ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​បាទី បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ដ​ដោយ​ខ្លួនឯង​នេះ បណ្ដាល​ឲ្យ​កម្មករ​៧​នាក់​រងរបួស​ធ្ងន់ និង​១៧​នាក់​រងរបួស​ស្រា​លហើយ​ត្រូវបាន​ជួយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភា្ល​មៗ​ដើម្បី​ជួយសង្គ្រោះ​។​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​អ្នកបើកបរ​នេះ​ជា​អ្នក​ទើប​បើក​ថ្មី​ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​កើតឡើង​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ដ​ដឹក​កម្មករ​បើកបរ​ក្រឡាប់​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​២៤​នាក់(រូប៖វ៉េបសាយ)