​រថយន្ដ​ដឹក​ជ័រកៅស៊ូ​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ពីរ​នាក់​នៅ​ក្រុង​បាន​លុង​

347
ចែករម្លែក

​ដោយ​:​សុវណ្ណ​/​រតនគិរី​:​រថយន្ដ​ដឹក​ជ័រកៅស៊ូ​មួយគ្រឿង​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បណ្ដាលឱ្យ​ស្លាប់​ទាំងពីរ​នាក់​នៅនឹងកន្លែង​កាលពី​វេលា​ម៉ោង​៦​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​។​ជន​បាត់​បង់ជីវិត​រួមមាន​ឈ្មោះ​ព្លេ​វ​ញ៉​ត​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​និង​ឈ្មោះ​កាំ​ពត​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​ពួកគេ​ជា​ជនជាតិ​គ្រឹ​ង​ជា​ប្ដី​ប្រពន្ធ​និង​គ្នា​មាន​ទីលំនៅ​ភូមិ​៣​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​។​ឯ​អ្នកបើករថយន្ដ​បង្ក​មានឈ្មោះ​អ៊ាង​មាន​ទីលំនៅ​ភូមិ​តា​ស៊ុយ​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​ខេត្ដ​រតនគិរី​។​

ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​គេ​ឃើញរ​ថ្ដ​យន្ដ​HiLux​ពរ​ណ៏​ប្រផេះ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M.7862​បាន​ផ្ទុក​ជ័រកៅស៊ូ​ឆៅ​ពេញ​រួច​បើក​ចេញ​ទៅតាម​ផ្លូវជាតិ​លេខ​៧៨​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

​ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា​ពេល​រថយន្ដ​ដឹក​ជ័រ​នោះ​បើក​ទៅដល់​កន្លែងកើតហេតុ​គឺ​ចំណុច​អូរ​ចេង​ជិត​ដល់​ផ្លូវបំបែក​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៥៩​និង​បង្គោល​លេច​៥៦០​ស្ថិតក្នុង​ភូមិ​តា​អង​ឃុំ​តឺ​ន​ស្រុក​កូន​មុំ​។​រថយន្ដ​នោះ​ក៏​បន្ថែម​ល្បឿន​វ៉ា​ជាមួយ​រថយន្ដ​មួយគ្រឿង​ទៀតហើយ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ក្នុង​គោលដៅ​បញ្ច្រាស់ទិស​គ្នា​បណ្ដាលឱ្យ​ម៉ូតូ​ដាច់​ផ្នែក​ខាងមុខ​ហើយ​មនុស្ស​ប៉ើង​ចេញ​ប្រហែល​ជាង​២០​ម៉ែត្រ​រួច​ស្លាប់​តែម្ដង​។​

មន្ដ្រីប៉ូលិស​ស្រុក​កូន​មុំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​គឺ​បង្កឡើង​ដោយសា​រថយន្ដ​ដឹក​ជ័រ​ស៊ូ​មួយគ្រឿង​បើក​វ៉ា​គេឯង​ហើយ​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញ​មួយ​ទំហឹង​ចំ​ពីមុខ​។​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​ដូចខាងលើ​ស្លាប់​នៅនឹងកន្លែង​រួច​រថយន្ដ​បន្ដ​បើក​គេច​ទៅ​ចត​ចោល​នៅ​ផ្លូវលំ​មួយ​ក្នុង​ឃុំ​តឺ​ន​ហើយ​តៃកុង​រត់គេច​បាត់​តែមាន​គេ​ស្គាល់ឈ្មោះ​អ៊ាង​នៅ​ភូមិ​តា​ស៊ុយ​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​៕S/

​សព​ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​រថយន្ដ​ដឹក​ជ័រកៅស៊ូ​បុក​ស្លាប់ (​រូបថត​សុវណ្ណ​)

​ ​ ​ ​