​រថយន្ដ​ធុន​ធំ​ចំនួន​២​គ្រឿង​ក្រឡាប់​នៅ​កន្លែង​ផ្សេងៗ​គ្នា​បណ្ដាល​ឱ្យស្លាប់​ម្នាក់រ​បួស​ម្នាក់

394
ចែករម្លែក
  • 8
    Shares

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​រថយន្ដ​យី​ឌុប​ធុន​ធំ​ចំនួន​ពីរ​គ្រឿង​បាន​ក្រឡាប់​ខ្លួនឯង​នៅ​កន្លែង​ផ្សេងគ្នា បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ចំណុច​ថ្មបាំង ស្រុក​ចិត្រ​បុរី និង​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​កាលពី​កណ្តាល​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​។​

​ប្រភពពី​នគរបាល​ក្រុង​ក្រចេះ​បានឱ្យដឹងថា រថយន្ដ​យី​ឌុប​ខ្នាត់​យក្ស​(V1)​របស់​ជនជាតិ​វៀតណាម ស្លាក់​លេខ​វៀតណាម​ដឹក​ចេក​ចេញពី​ក្រុមហ៊ុន​វៀតណាម​នៅ​ស្រែ​ពក​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ថ្ងៃ​១៣​ខែមីនា បាន​ក្រឡាប់​ច្រ​ង៉ាង​ទទឹងផ្លូវ នៅ​រង្វង់​មូល​ខ្លា​ស្ទុះ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​បើកបរ​ដោយ​ជនជាតិ​វៀតណាម​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់រង​របួសស្រាល​។​រថយន្ដ​មួយគ្រឿង​នោះ​សមត្ថកិច្ច​នគរបាល​នៅ​មិនទាន់​ស្ទួ​ច​ចេញរួច​រាល់​នៅឡើយ​ទេ​។​

​ដោយឡែក​រថយន្ដ​មួយគ្រឿង​ទៀត​ដឹក​ដំឡូង​មី កាល​ព​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៧​នៅ​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ខ្លួនឯង​បង្ក​ឱ្យ​ឆេះ​រថយន្ដ​នោះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​នៅក្នុង​រថយន្ដ​។​

ត្រូវបាន​នគរ​បាលយ​ក​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​២​រថយន្ដ​ទើប​រលត់ទៅវិញ​។​
​នគរបាល​បាន​បន្តទៀតថា ជនរងគ្រោះ​ឈ្មោះ សំបី​ន សៀង​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ចំណែក​រថយន្ដ និង​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​គ្រួសារ​សព​យកទៅ​ធ្វី​បុណ្យ​តាម​ប្រពៃណី​៕S/