​រថយន្ដ​ធំ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹកឈើ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​នៅ​ស្រុក​ឆ្លូង​

149

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ដ​យី​ឌុប​V1​បុក​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​ដឹកឈើ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់​ភូមិ​ល្វា​ធំ​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១១​ខែមករា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បានដឹងថា ករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​នេះ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ពី​ត្បូង​ទៅ​ជើង​ដោយ​រថយន្ត ម៉ាក​V1​ពាក់​ស្លាក​លេខ​ក្រចេះ​3A0667​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

មកដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ដឹកឈើ​(​សរស​ផ្ទះ​) ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​។​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​ឈ្មោះ ស៊ុន រ៉ា​ឌី ភេទ​ប្រុស អាយុ ២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​លើ​ឃុំ​កញ្ជរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​និង​ព្រូ​រឺ​ម៉ក​ម្នាក់ទៀត ឈ្មោះ សុខ ឈាង​ហុក ភេទ​ប្រុស អាយុ​៥២ ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា (​គ្មាន​របួស​) ចំណែក​អ្នកបើកបរ​រថយន្ត ម៉ាក​V1​បាន​បើករថយន្ត​គេចខ្លួន​។​

​នគរបាល​រូប​នោះបាន​បន្ដទៀតថា ក្រោយពី​កើតហេតុ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ រថយន្ដ​បង្កហេតុ​នោះ ទុក​រថយន្ត​ចោល​នៅ ក្រោយ​ភូមិ​ព្រែក​ចំឡាក់ ភូមិ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ។​សមត្ថកិច្ច​បាន​នាំយក​រថយន្ដ​នោះ​និង​រឺ​មក​យ​កម​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ដើម្បី កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕S/