​រថយន្ដ​បា​ឡែ​ន​បើក​បុក​បង្គោល​ភ្លើង​ខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​

550
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ដ​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើក​បួង​ចង្កូត​មិនទាន់​ជ្រុល​បុក​បង្គោល​ខ្សែភ្លើង​នៅលើ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​បន្តដំណើរ​ទៅមុខ​លែងរួច​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្សា​របឹង​កេងកង ផ្លូវ​លេខ​៣៨០​កែង​ផ្លូវ​លេខ​៥៧ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំកា​មន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។​

​រថយន្ដ​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​AO0258​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ហើយ​ក្រោយពី​បង្កហេតុ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​បន្ទាប់ពី​កើតហេតុ​កម្លាំង​សមត្ថកិ្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​