​រថយន្ដ​មន្ដ្រី​រដ្ឋាករទឹក​ខេត្ដ​រតនគិរី​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​ហើយ​រត់​បាត់​

1207
ចែករម្លែក

​​(​រតនគិរី​)៖​រថយន្ដ​មន្ដ្រី​នៅ​អង្គភាព​រដ្ឋ​ករ​ទឹក​ខេត្ដ​រតនគិរី​ម្នាក់​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​រួចហើយ​ចុះ​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​តឺ​ន​ឃុំ​តឺ​ន​ស្រុក​កូន​មុំ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ដ្រីប៉ូលិស​ស្រុក​កូន​មុំ​បានឱ្យដឹងថា​ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ​ឃួន​ទត​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជនជាតិខ្មែរ​ជា​កសិករ​មាន​ទីលំនៅ​ភូមិ​មួយ​ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​។​ប្រភព​បានឱ្យដឹង​ទៀតថា​កាលពី​វេលា​ម៉ោងជាង​ប្រាំ​ល្ងាច​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពី​លិចទៅ​កើត​ដើម្បី​ទៅផ្ទះ​ដោយ​បើក​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​។​

លុះ​ទៅដល់​ចំណុចកើតហេតុ​គឺ​ភូមិ​តឺ​ន​ឃុំ​តឺ​ន​ក្នុងស្រុក​កូន​មុំ​ជនរងគ្រោះ​បាន​បត់​ទៅខាង​ឆ្វេង​ដើម្បី​ចូល​ផ្ទះ​។​ចៃដន្យ​ពេលនោះ​រថយន្ដ​មួយគ្រឿង​បើកបរ​ដោយ​មន្ដ្រី​រដ្ឋ​ករ​ទឹក​បើក​បញ្ចា​ស់ទិស​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​នោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​លោក​ភោគ​បូ​រិ​ទ្ធិ​អធិការ​ស្រុក​កូន​មុំ​បានឱ្យដឹង​តាម​ទូរស័ព្ទ​ដោយ​ដកស្រង់​សំដី​អ្នកឃើញ​ហេតុ​ការ​ណ៏​មក​បញ្ជាក់ថា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​លិចទៅ​កើត​រួច​បត់​ចូល​ផ្លូវ​ខាងឆ្វេង​បម្រុង​ចូល​ផ្ទះ​។​ប៉ុន្ដែ​មាន​រថយន្ដ​ឡុ​ច​ស៊ី​ស​ពាក់​ស្លាក​លេខ​រតនគិរី​2B1969​បើកប​ញ្ជ្រា​ស់​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ម៉ូតូ​បណ្ដាលឱ្យ​ស្លាប់​នៅ​និង​កន្លែង​រួច​តៃកុង​នោះ​ចុះ​គេចខ្លួនបាត់​ដោយ​ទុក​រថយន្ដ​ចោល​។​

លោក​អធិការ​បានបញ្ជាក់​ទៀតថា​នៅក្នុង​រថយន្ដ​នោះ​មាន​ប័ណបើកបរ​មួយ​របស់​ឈ្មោះ​នូ​សុ​វណ្ណដា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​ជាម​ន្ដ្រី​រដ្ឋ​ករ​ទឹក​នៅ​ភូមិ​ជ័យ​ជំ​ន​:​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​។​​ក្រោយ​ពិនិត្យ​យើង​រឹបអូស​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កូន​មុំ​ដើម្បី​ដោះស្រាយ​។​ចំណែក​សព​បានប្រគល់​ឱ្យ​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​:​បាន​លុង​

​សព​បុរស​ដែល​ស្លាប់​ដោយសា​រថយន្ដ​មន្ដ្រី​រដ្ឋ​ករ​បុក​(​រូបថត​បាន​លុង​)