​រថយន្ដ​សាំ​យ៉ុង​បើក​ប៉ះ​និង​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នា​ក់រង​បួស​ធ្ងន់​

96
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦២​ត្រង់​ចន្លោះ​គីឡូ​មែត្រ​លេខ​៥១/៥២​ស្ថិតនៅ​ចំការកៅស៊ូ​ក្នុងភូមិ​អូ​ពោធិ៍​ឃុំ​រមណីយ៍​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​ដោយសារ​រថយន្ដ​សាំ​យ៉ុង​មួយគ្រឿង​បើក​ប៉ះ​និង​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​រង​បួស​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ដ​សាំ​យ៉ុង​១​គ្រឿង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH4590​បើកបរ​ដោយ​ឈ្មោះ​ជួន​លឹម​ស្រៀ​ង​ភេទ​ប្រុស​រស់នៅ​ភូមិ​អូរ​ជ្រក​ឃុំ​ក្រូច​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​បាន​បើករថយន្ត​មក​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MD​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​សុង​ភេទ​ប្រុស​នៅ​សាលា​វិស័យ​ស្រុក​ប្រាសាទ​បា​ល័​ង្គ​ខេត្តកំពង់ធំ​រងរបួស​ជើង​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រមណីយ​ហើយ​នៅក្នុង​រថយន្ដ​បាន​ដឹក​គ្រែ​១​គ្រឿង​និង​ឈើ​សន្លឹក​កកោះ​ព្រមទាំង​កូន​ក្រឡឹង​ធ្ន​ង​មួយចំនួន​៕S/​