​រថយន្ដ​CRV​បើក​លឿន​ជ្រុល​ទៅបុក​រថយន្ដ​កាមរី​បា​ឡែ​ន​បង្ក​ខួច​ខាត​ធ្ងន់ធ្ងរ​

378
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​រថយន្ដ​CRV​មួយគ្រឿង​បាន​បើកបរ​លឿន​ពេក​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ដ​កាមរី​បា​ឡែ​ន​ពី​ច​ហៀ​ង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទៀត​ទៅបុក​ប៉ាណូ​នៅ​ចិញ្ចើមផ្លូវ​រងរបួស​ធ្ងន់​ម្នាក់​។​ចំណែកឯ​រថយន្ដ​ទាំងពីរ​គ្រឿង​ក៏​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៤​កែង​និង​ផ្លូវ​៥១​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​កាល​ពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​។​

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បង្ក​បាន​ចុះ​ពី​រថយន្ដ​គេចខ្លួនបាត់​ដោយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ដ​ទាំងពីរ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​