​រថយន្ដ​LX470​បើក​ឆ្លងកាត់​ផ្លូវត្រូវ​រថយន្ដ​កុង​ទ័​រ​ន័​របុក​ពី​ចំ​ហៀង​ពេញទំហឹង​

401
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​រថយន្ដ​លុច​ស៊ី​ស​LX470​មួយគ្រឿង​បើក​ឆ្លងកាត់​ផ្លូវត្រូវ​រថយន្ដ​កុង​ទ័​រ​ន័​របុក​ពី​ចំ​ហៀន​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ រួច​តា​កុង​រថយន្ដ​បង្ក​ចុះ​ពីលើ​រថយន្ដ​គេចខ្លួន​បាត់ស្រមោល ។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​១០​នាទី​យប់​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ត្រង់ចំនុច​ក្រសួង​កិច្ចការនារី ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សាក្សី​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​លុច​សុ​ី​ល​LX470​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L9649​បានធ្វើ​ដំណើរ​ពី​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យឺត​។ខណៈ​កំពុង​ឆ្លងថ្នល់​ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ដ​កុង​ទ័​រ​ន័​រ​មួយគ្រឿង​ក្បាល​ពណ៌​សរ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A4704​បើក​ក្នុង​ល្បឿន​មធ្យម​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​។

ដោយ​រថយន្ត​បង្ក​មិនបាន​ប្រុងប្រយ័ត្ន​ក៏​បុក​រថយន្ដ​លុច​ស៊ីស​​LX470​ពី​ចំ​ហៀន​ពាក់កណ្ដាល​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​ការខូចខាត​យ៉ាងដំណំ​។​ចំណែកឯ​ម្ចាស់​រថយន្ដ​បង្ក​បាន​ចុះ​ពី​រថយន្ដ​គេចខ្លួនបាត់​ស្រមោល​ក្នុង​ហេតុការណ៍​នេះ​គ្មាន​អ្នករងរបួស​ឡើយ​។​

ក្រោយពេល​កើត​សមត្ដ​កិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែង​ហេតុ​បានធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ម្ចាស់​រថយន្ដ​បង្ក​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​