​រថយន្តក្រុង​ក្រុមហ៊ុន​R.S រស្មី​សៀមរាប​បុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

293
ចែករម្លែក
  • 80
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណ​:​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តក្រុង​ក្រុមហ៊ុន​R.S រស្មី​សៀមរាប​បុក​ពេញទំហឹង​ក្នុងភូមិ​អង្គ្រង​ឃុំ​កន្ទ្រាំ​ង​ស្រុក​ប្រាសាទបាគង​លើ​កំ​ណាត​ផ្លូវជាតិ​លេខ​៦​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​មិន​ចន្ថា​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ោង​ម៉ាន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ពាក់​ស្គរ​ឃុំ​ខ្នារ​ពោធិ៍​ស្រុក​សូទ្រ​។​នៅមុន​កើតហេតុ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេរី​២០១៩​ពណ៌​ខ្មៅ​គ្មាន់​ស្លា​កក​លេខ​បើកបរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ហើយក៍​ត្រូវ​រថយន្តក្រុង​ក្រុមហ៊ុន​R.S​រស្មី​សៀមរាប​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​សៀមរាប​2A0949​បើកបរ​មាន​ទិសដៅ​ពី​កើត​លិច​បុក​ស្លាប់​តែម្តង​។​ក្រោយពេល​បុក​ហើយ​តៃកុង​រត់​គេចខ្លួនបាត់​។​

លោ​កប​ន្ថ​ថា​ក្រោយពេល​វាស់វែង​ម៉ូតូ​ដែល​ខូចខាត​១​គ្រឿង​និង​រថយន្ត​១​គ្រឿង​ត្រូវបាន​នគរបាល​ជំនាញ​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​។​រីឯ​សព​បានប្រគល់​ឲ្យ​បងប្អូន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

#