​រថយន្តក្រុង​បុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

263
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ក្រុង​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ពី​ផ្សារ​ត្រពាំង​ផុង​ទៅ​ឃុំ​ភ​ក្កី ត្រង់ចំណុច​ភូមិ​រការ​កោង​ឃុំ​កាត់​ភ្លុក​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​មួយគ្រឿង​ម៉ាក​ម៉ុង​ហ្គោ​ពាក់​ស្លាក​លេខ​សៀមរាប​3A:0297​។​អ្នកបើករថយន្ត​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០០៩​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH:9275​។​

បើកបរ​ដោយ​ឈ្មោះ​សៀ​ប​ផល​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​រកា​កោង​ឃុំ​កាត់​ភ្លុក​ស្រុក​បរសេដ្ឋ​ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ខាងលើ​បាក់​ភ្លៅ​ខាងស្តាំ​រងរបួស​ធ្ងន់​។​

ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​ចំណែក​អ្នករងរបួស​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទី​ពេទ្យ​អង្គរការ​(​ខេត្តតាកែវ​)​ដើម្បី​ព្យាបាល​។ ចំពោះ វ​ត្តុ​តាង​ទាំងពីរ​ត្រូវបាន​នគរបាល​ជំនាញ​​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/