​រថយន្តក្រុង​បុក​ម៉ូតូ​បណ្ដាលឱ្យ​ប្តី​រងរបួស​ធ្ងន់ ​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

170
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​ប្រពន្ធ​បាន​ស្លាប់ ​ប្ដី​រងរបួស​ធ្ងន់​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ត្រូវបាន​រថយន្តក្រុង​បុក​និង​អូស​ជាច្រើន​ម៉ែត្រ​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ​ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ​ខណ្ឌទួលគោក​ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​អូន ​ស្រីមុំ​ អាយុ​២៩​ឆ្នាំ​ របរ​ខាង​រៀបចំ​ខោអាវ​(​មេក​អាប់​) ជា​ប្រពន្ធ​។​អ្នក​ដែល​រងរបួស​ធ្ងន់​ត្រូវជា​ប្តី​មានឈ្មោះ ចាន់ ណា អាយុ​៣០​ឆ្នាំ មុខរបរ កាន់​កាមេរ៉ា​មែន នៅក្នុង​ផលិតកម្ម​មួយជាមួយប្រពន្ធ អ្នក​ទាំង​២​រស់នៅ​ព្រែក​ព្នៅ ។​

​សាក្សី​បានឱ្យដឹងថា​ ដំបូង​ឡើយ​គេ​ឃើញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1FO.8745 ​តាម​បណ្ដោយ​ផ្លូវ​៣០៧​។​លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ខាងលើ​ ក៏​ស្រាប់​តែមាន​រថយន្តក្រុង​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C.6878​បាន​បុក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​ បណ្ដាលឱ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​រងរបួស​ធ្ងន់​ និងប្រពន្ធ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​៕S/​Ha