​រថយន្តក្រុង​បុក​រថយន្ត​និង​ម៉ូត​ដែល​ឈប់​ចាំ​ភ្លើងស្តុប​បណ្តាលឱ្យមានរ​ង​របួសធ្ងន់​

417
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​រថយន្តក្រុង​បុក​រថយន្ត​និង​ម៉ូតូ​ដែល​ឈប់​ចាំ​ភ្លើងស្តុប​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេ​ត​ការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦៤៧​ត្រង់ចំណុច​ភ្លើងស្ដុប​មុខ​មន្ទីរ​សា​ធារ​ការ​និង​ដឹកជញ្ជូន​ស្ថិតក្នុង​ភូមិ​សំណង់​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ​ស្វាយរៀង​2A-0750 ។​បើកបរ​ដោយ​ឈ្មោះ ជ័យ សុខា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រកា​ធំ សង្កាត់​រកា​ធំ ក្រុង​ច្បារមន​។​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គុ​ប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV-9391​អ្នកបើកបរ​ឈ្មោះ តាំង ហ្គិ​ច​ហួង ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ក្រ​វ៉ាន់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​បើកបរ​ពី​កើ​តទៅ​លិច​៕S/​