​រថយន្តក្រុង​បើក​ឡើង​ស្ពាន​អាកា​សដី​ហ៊ុយ​បុក​បា​រ៉ា​ស់​ជា​រថយន្ត​ទី​២

925
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្តក្រុង​មួយគ្រឿង​ទៀតហើយ​បើក​បុក​បា​រ៉ា​ស់​ហាមឃាត់​មិនឱ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ស្ពាន​អាកាស​ដី​ហ៊ុយ​។​រថយន្ត​នោះ​ជា​របស់​ក្រុមហ៊ុន​ចាយ​អ៊ែន​បណ្តាលឱ្យ​បាក់​ធ្លាក់​គាប​ជាប់​លើ​រថយន្ត​ទៅមុខ​លែងរួច​ហើយក៏​ជា​រថយន្ត​ទី​២​ដែរ​។​

ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​២០១៨ ។​
​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​រថយន្តក្រុង​ពណ៌​ទឹកប្រាក់​មាន​ស្លាក​លេខ​AT183.0350​ជា​ស្លាក​លេខ​អាស៊ាន​របស់​ក្រុមហ៊ុន​ចាយ​អ៊ែន​ជា​ប្រភេទ​រថយន្តក្រុង​៤៥​កៅអី​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​បា​រ៉ា​ស់​ផ្លាកសញ្ញា​ចរាចរ​ណ៏​ហាមឃាត់​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​បា​រ៉ា​ស់​ធ្លាក់​លើ​រថយន្ត​គាប​ជាប់​ទៅមុខ លែងរួច​។​តែ​សំណាងល្អ​អត់​មាន​អ្នករងរបួស​ហើយក៏​អត់​មាន​អ្នក​ជិៈ​។

ក្រោយមក​តៃ​អ្នកបើក​បរបាន​បើកទ្វារ​ចុះ​រត់​បាត់ស្រមោល​។​នេះ​ជា​លើក​ទី​២​ហើយ​ដែល​រថយន្តក្រុង​បើក​បុក​បា​រ៉ា​ស់​ដាក់​បង្ហាញ​ស្លាក​សញ្ញា​ហាម​រថយន្ត​លើស​កម្ពស់​៣​ម៉ែត្រ​ចូល កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​រថយន្តក្រុង​បើក​បុក​ម្ដង​រួចមកហើយ ។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ហើយក៏​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង​មក​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕S/

​រថយន្តក្រុង​បើក​ឡើង​ស្ពាន​អាកា​សដី​ហ៊ុយ​បុក​បា​រ៉ា​ស់​ជា​រថយន្ត​ទី​២