​រថយន្តក្រុង​ពន្លឺ​អង្គរ​ខ្មែរ​ក្រឡាប់​បណ្តាល​ឲ្យ​មាន​អ្នករបួសធ្ងន់​ស្រាល​ច្រើន​នាក់​

1409
ចែករម្លែក
  • 1
    Share

(​បាត​ដំបង​)​កាលពី​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​នៅតាម​ផ្លូវ​វាង​តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ ក្នុងភូមិ​អូរ​ខ្ជាយ​សង្កាត់​ព្រះស្តេច​ក្រុង​បាត់ដំបង​មាន​រថយន្ត​ដឹក​ដំណើរ​របស់​ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​មួយគ្រឿង​បាន​​ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្តាល​ឳ្យ​របួស​អ្នកដំណើរ​ច្រើន​នាក់​។​

​ដោយសារតែ​បើក​លឿន​ពេល​ភ្លៀងហើយ​វ៉ា​រថយន្ត​មួយគ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា​ហើយ​មាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​មកពី​មុខ​តៃកុង​ក៏​ទាញ​ចង្កូត​មកវិញ​ខ្លាំងពេក​ទើប​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់​ប្រឡាយ​តែម្តង​។​ប៉ូលិស​ចរាចរណ៍​ខេត្ត​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​នេះ​មិនមាន​អ្នករបួសធ្ងន់​ទេ​ហើយ​អ្នករបួស​ស្រាល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​។​

​លោក​ម៉ែន បូរី​មន្ត្រីប៉ូលិស​ចរាចរណ៍​បាន​ឳ្យ​ដឹងថា​ចំពោះ​អ្នករបួស​ស្រាល​មិនទាន់​ដឹង​ចំនួន​ទេ​ព្រោះ​ត្រូវ​​គេ​ដឹក​ទៅ​មន្ទីរ​អស់​មុនពេល​សមត្ថ​ជំនាញ​ទៅដល់​។​ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ពន្លឺ​ខ្មែរ​អង្គរ​​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A6426​បាន​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​ឡាន​នៅ​កន្លែងកើតហេតុ​។​

​ប៉ូលិស​ដដែល​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាំ​ឳ្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រឡាប់​មកពី​តៃកុង​ឡាន​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ពេល​មាន​ភ្លៀងហើយ​បើក​លឿន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ហើយ​វាក់​អឺ​ជាមួយ​រថយន្ត​មកពី​មុខ​មួយគ្រឿង​ទៀត​ក៍​ភ័យ​ស្លន់ស្លោ​ទាញ​ចង្កូត​មកវិញ​បណ្តាល​ឳ្យ​ក្រឡាប់​ធ្លាក់​ប្រឡាយទឹក​តែម្តង​សំណាងល្អ​មិនមាន​អ្នកស្លាប់​ឬ​របួស​ធ្ងន់ធ្ងរ​។​

​សមត្ថកិច្ច​ជំនាញ​បាន​ហៅ​រថយន្ត​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ដោះស្រាយ​តាមច្បាប់​ជាមួយ​អ្នករបួស​៕S/​ដោយៈ​គ្រញូង​

​ ​ ​

​រូប​ថ​តៈ​រថយន្តក្រុង​យីហោ​ពន្លឺ​ខ្មែរ​អង្គរ​ក្រឡាប់​