​រថយន្តក្រុង​របស់​សាលា​រាជធានី​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​

2087
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រថយន្តក្រុងរ​បស់​សាលា​រាជធានី​ចំនួន​៦០​គ្រឿង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅដល់​ខេត្ត​នានា​ដោយ​មិន​យកប្រាក់ តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​មាន​អ្នក​ជិៈ​រហូតដល់​១៤​ពាន់​នាក់​ទាំង​ទៅ​និង​មក​។​

​លោក​អ៊ាង​សុ​ឃីម​អភិបាល​រដ្ឋាករ​ស្វ​យ័​ត្ន​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នៃ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ​ថា ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ទៅមក​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ទៅតាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅនេះ​មាន​ចំនួន​១៤.០៧៨​នាក់​។​អភិបាល​រដ្ឋាករ​ស្វ​យ័​ត្ន​ខាងលើ​បាន​បញ្ជាក់ថា នៅក្នុង​ចំនួន​១៤.០៧៨​នាក់​នេះ​មាន​៨.៨៣៣​នាក់​ធ្វើដំណើរ​ចេញពី​ភ្នំពេញ និង​ចំនួន​៥.២៤៥​នាក់ ធ្វើដំណើរ​ពី​តាម​បណ្តា​ខេត្ត​នានា​ចូលមកក្នុង​ក្រុងភ្នំពេញ​វិញ​។​

​លោក​អ៊ាង សុ​ឃីម​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​បម្រើសេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅតាម​បណ្តា​ខេត្ត​ដោយ​មិន​យកប្រាក់​នេះ មាន​ប្រជាពលរដ្ឋ​ច្រើនឡើង​ជិៈ​រហូត​លើសពី​កៅអី​កំណត់​។​អ្នកដំណើរ​បាន​កោតសរសើ​រ​ដល់​សេវា​រថយន្តក្រុង​របស់​សាលា​រាជធានី​ដែលមាន​អ្នកបើកបរ​ប្រកបដោយ​សុ​ជីវ​ធ​ម៍​ថ្លៃថ្នូរ​។

​រថយន្តក្រុង​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រត់​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ដោយ​មិន​យកប្រាក់​។ តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះត្រូវបាន​លោក​អ៊ាង សុ​ឃីម ប្រាប់​ឲ្យ​ដឹងថា មាន​ចំនួន​៦០​គ្រឿង​រត់​នៅលើ​ផ្លូវជាតិ​សំខាន់ៗ​ទាំង​៥​ខ្សែ គឺ​ផ្លូវជាតិ​លេខ​១ , ៣, ៤,៥,​និង​ផ្លូវជាតិ​លេខ​៦៕S/

​រថយន្តក្រុង​របស់​សាលា​រាជធានី​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​