​រថយន្តក្រុង​សាធារណៈ​១២០​គ្រឿង​ បានចាប់ផ្តើម​ដឹក​ពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

568
ចែករម្លែក
  • 68
    Shares

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ លោក​ឃួ​ង ​ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​នឹង​ទៅជូន​ដំណើរ​បងប្អូន​នៅ​ចំណត​រថយន្តក្រុង​ទីលាន​ប្រជាធិបតេយ្យ​ប្ញ​ស្សី​កែវ​នៅ​ថ្ងៃទី​១២​មេសា​ឆ្នាំ​២០១៩​។​ខាងលើនេះ​ដោយ​អនុវត្តន៍តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង​ សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត និង​ពី​តាម​បណ្ដា​ខេត្ត​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​។ រួមទាំង​រថយន្តក្រុង​ចំនួន ១១៥​គ្រឿង និង​កាណូត​ដឹក​អ្នកដំណើរ​ចំនួន ៤​គ្រឿង​នៅ​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​សកម្មភាព​ដឹក​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​នេះ​ទៅ ដោយ​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង ៥៖៣០​នាទី​ព្រឹក​។

ផ្លូវ​ដែល​ដាក់​រថយន្តក្រុង​សាធារណៈ ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ រួមមាន​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​

​ចំនួន​រថយន្ត​ដែល​ត្រូវ​រត់តាម​ផ្លូវជាតិ​រួមមាន​៖ ផ្លូវជាតិ​លេខ​១​មាន ភ្នំពេញ​-​ខេត្តកណ្តាល​-​ស្វាយរៀង ចំនួន ៥​គ្រឿង និង​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង ៥​គ្រឿង សរុប​១០​គ្រឿង​, ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ ៥​គ្រឿង​, ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កែប ៥​គ្រឿង​, ភ្នំពេញ​-​កំពត ៥​គ្រឿង​សរុប ១០​គ្រឿង​, ផ្លូវជាតិ​លេខ​៤ ភ្នំពេញ -​កំពង់ស្ពឺ ៣​គ្រឿង​, ភ្នំពេញ​-​ក្រុងព្រះសីហនុ ៧​គ្រឿង សរុប​១៣​គ្រឿង​, ។​

ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង ៥​គ្រឿង ភ្នំពេញ​-​ពោធិសាត់ ១០​គ្រឿង ភ្នំពេញ​-​បាត់ដំបង ១៥​គ្រឿង ភ្នំពេញ​-​បន្ទាយមានជ័យ ១៥​គ្រឿង សរុប​៤៥​គ្រឿង​, ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ ៥​គ្រឿង​, ភ្នំពេញ​សៀមរាប ១៥​គ្រឿង សរុប​២០​គ្រឿង​, ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ ភ្នំពេញ​-​កំពង់ចាម ៥​គ្រឿង ភ្នំពេញ​-​ត្បូងឃ្មុំ ៥​គ្រឿង សរុប​១០​គ្រឿង​, ផ្លូវជាតិ​លេខ​៦ និង​លេខ​៨ ភ្នំពេញ​-​ក្រចេះ ៥​គ្រឿង ភ្នំពេញ​-​ស្ទឹងត្រែង​៥​គ្រឿង​សរុប​១០​គ្រឿង​៕S/Ha