​រថយន្តបុក​ក្មេង​ជិះ​កង់​បណ្តាលឱ្យ​ស្លាប់​នៅ​ស្រុក​ជីក្រែង​

767
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ រថយន្ត​មួយគ្រឿង​ដែល​គេ​មិន​ស្គាល់​ភិនភាគ និង​អត្តសញ្ញាណ​អ្នកបើកបរ បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ជាមួយ​ក្មេងប្រុស​ជិះ​កង់​ម្នាក់​។​រថយន្ត​បាន​បុក​ក្មេងប្រុស​ពីក្រោយ​បណ្តាលឱ្យ​ក្មេងប្រុស​នោះ​ស្លាប់​ភ្លាមៗ​។​

​ក្រោយពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ដូន​រាជ្យ​ឃុំ​គោកធ្លក​ក្រោម​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ក្មេងប្រុស​រងគ្រោះ បាន​ជិះ​កង់​ក្នុងទិសដៅ​ពី​ទិស​កើ​តទៅ​លិច​ស្រប​ជាមួយ​រថយន្ត​មួយគ្រឿង​ដែល​គេ​មាន​ស្គាល់​ភិនភាគ​និង​អត្តសញ្ញាណ​ឡើយ​។​

រថយន្ត​បាន​រេ​ចង្កូត​មក​បុក​ក្មេងរងគ្រោះ​ពីក្រោយ​តែម្តង​បណ្តាលឱ្យ​ក្មេងរងគ្រោះ​ស្លាប់​ភ្លាមៗ​។​ក្មេងរងគ្រោះ​មានឈ្មោះ វត់ គឹម​លាក់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ ដូន​រាជ្យ ឃុំ គោកធ្លក​ក្រោម​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​ចំណែក​រថយន្ត​បង្ករ​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​រូបភាពៈ រថយន្តបុក​ក្មេង​ជិះ​កង់​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​៕​