​រថយន្តបុក​គ្នា​លើ​ស្ពាន​នៅ​ស្រុក​ស្វាយចេក​អ្នកបើកបរ​ស្លាប់​សងខាង​

198
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ករណី​គ្រោះថ្នាក់​ចរាចរ​គឺ​រថយន្ត​ធំ​បើក​ច្រាសទិស​គ្នា​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​លើផ្លូវ​ជាតិ​លេខ​៥៦​ចំណុច​ស្ពាន​លេខ​៨​កាពិ​ភូមិ​/​ឃុំ​ទ្រាស​ស្រុក​ថ្មយក​ខេត្តបន្ទាយមានជ័យ​កាលពី​យប់​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០១៩​បង្ក​ឱ្យ​អ្នកបើកបរ​ស្លាប់​សងខាង​។​

​លោក​វរសេនីយ៍​ជា​ស្លូញ​អធិការនគរបាល​ស្រុក​ស្វាយចេក​បានឱ្យដឹងថា​មុនពេល​កើង​ហេតុ​មាន​រថយន្ត​ម៉ាក​មួយគ្រឿង​ម៉ាក​ហ្វ៊ុ​យ​សូ​ខាងមុខ​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A14:56​និង​ទ្រុង​ក្រោយ​ពាក់​ផ្លាកលេខ ព្រះសីហនុ​4A.0023​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​មកដល់​ត្រង់ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3A.8130​។​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដោយ​រត់​គេចខ្លួនបាត់​។​

​រថយន្ត​ហ្វុ​យ​សូ​បាន​បើកបរ​ដោយ​ឈ្មោះ​សួន លុច ភេទ​ប្រុស​អាយុ ៥០​ឆ្នាំ ស្លាប់ ស្នាក់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​និង​អ្នកបើកបរ​រថយន្ត​ហ៊ី​យាន់​ដាយ​មិនទាន់​ស្គា់ល​អត្តសញ្ញាណ​។​អ្នកបើកបរ​ទាំងសងខាង​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែង​បានធ្វើ​កំណត់ហេតុ​រថយន្ត​ទាំង​២​ដែល​ខូច​ខ្ទេចខ្ទីរ​ក្បាល​ហើយ​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​៕S/

​រូប​ថ​តៈរថ​យន្ត​ធំ​បុក​គ្នា​ខូច​ក្បាល​ខ្ទេច​លើ​ស្ពាន​នៅ​ស្រុក​ស្វាយចេក អ្នកបើកបរ​ស្លាប់​ទាំងសងខាង​, (​រូបៈ ប​.​ជ័យ )​