​រថយន្តបុក​គ្នា ​១​គ្រឿង​ក្រឡាប់​ ១​គ្រឿង​ទៀត​បង្ក​ការឆាបឆេះ​

186
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​កុងតឺន័រ​បាន​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ​ត្រង់​ផ្លូវបំបែក​ជា​បួន​ បណ្ដាលឱ្យ​ក្រឡាប់​និង​ឆាបឆេះ​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​ផ្លូវ​ម៉ុង​ឬទ្ធី​ក្នុង​សង្កាត់​គោក​ឃ្លាង​​ខណ្ឌ​សែន​សុខ​​ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​ មុនពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ម៉ាក​TEECO​ប្រភេទ​ដឹក​ទូកុងតឺន័រ​ធុន​ធំ​ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C2197​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ បានបុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ក្រហម ​ពាក់​ផ្លាក​លេខ​ព្រះសីហនុ​3A3128​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ បណ្ដាលឲ្យមួយគ្រឿង​ក្រឡាប់​ មួយគ្រឿង​ឆាបឆេះ តែ​មិនមាន​អ្នករងរបួស​នោះទេ​៕S/​Ha