​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​ឱ​រ៉ា​ល់​

1003
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ផ្លូវលំ​ភូមិ អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​លឿង ពាក់​ស្លាក​លេខ កំពត ៣A ០៥២៨​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាល់​ហ្វា​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ឈា ណា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ ចំបក់ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​ដែល​បើកប​ញ្ជ្រា​សទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​។​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ចំ​ណែ​វត្ថុតាង​ទាំងពីរ​គ្រឿង​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕S/

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​ឱ​រ៉ា​ល់​