​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ស្រុក​បសេដ្ឋ​

1027
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​កើតឡើង​នៅលើ​ផ្លូវ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២,៣៣​ស្ថិត​ត្រង់ចំណុច​ភូមិ​ស្លែង​ឃុំ​ស្វាយ​យ​រំពារ​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ូ​មើ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K1839​បើកបរ​ដោយ​ឈ្មោះ​ម៉េ​ត​ផាន់​ណា​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ស្លែង​ឃុំ​ស្វាយ​រំពារ​ស្រុក​បសេដ្ឋ​បើកបរ​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​តា​កូ​ម៉ា​(Takoma)​ព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR6944​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បើក​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បង្ក​រត់​គេចខ្លួនបាត់​អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​គងពិសី​។​ចំពោះ​ករណីនេះ​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​។​ចំណែក​វត្ថុតាង​ទាំងពីរ​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក ចាត់ការ​តាម​នីតិវិធី​៕S/​

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ស្រុក​បសេដ្ឋ​