​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​បីនាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​គងពិសី​

3164

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បានកើត​ឡើ​រវាង​រថយន្ត​បែន​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​បីនាក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​កើតឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ត្រង់ចំណុច​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧​។​

​សាក្សី​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​មាន​រថយន្ត​បែន​ពណ៌​សរ​ពាក់​ស្លាក​លេខ​PP.1303​អ្ន​ល​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​០៩​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ចាម​1B1001​បើកបរ​ដោយ​ឈ្មោះ​ហែម​នាង​ភេទ​ប្រុស​អាយុ​៥៧​រស់នៅ​ភូមិ​ភា​រី​ឃុំ​ភា​រី​មានជ័យ​ស្រុក​បសេដ្ឋ​និង​អ្នករួមដំណើរ​ជាមួយ​ពីរ​នាក់​ទៀត​។​

ជនរងគ្រោះ​ឈ្មោះ​ណ​យ​ពៅ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​និង​ឈ្មោះ​នន​ង៉ែត​ភេទ​ស្រី​អាយុ​៤២​ស្រុកកំណើត​នៅ​ភូមិ​ត្បែង​ពក​ក្រុង​កំពត​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ដែល​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​បីនាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​និង​ស្រាវជ្រាវ​តាម​ចាប់​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​