​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រងរបួស​ធ្ងន់​

1136
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​ដឹក​ថ្ម​មួ​គ្រឿង​បុក​ម៉ូតូ​រួច​កិន​ស្លាប់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្សារ​ស្លាប​លែង​ភូមិ​ខ្នារ​តាន​ង់​ឃុំ​ស្វាយ​អំពារ​ស្រុក​សេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​មានឈ្មោះ​មោគ​ឡាយ​លី​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ព្រះ​ម្លប់​ឃុំ​ភា​រី​មានជ័យ​ស្រុក​បសេដ្ឋ​។​ជន​នោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៨​ពណ៍​ខ្មៅ​គ​មាន​ស្លាក​លេខ​បើក​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បើក​វ៉ា​ម៉ួ​តូ​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​សូ​គី​និ​ច​ពណ៌​ផ្កាឈូក​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1GC2280​។​

បើកបរ​ដោយ​ឈ្មោះ​ហម​វាសនា​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ជើងភ្នំ​ឃុំ​កក់​ស្រុក​បសេដ្ឋ​បាន​ប៉ះ​ដៃចង្កូត​គ្នា​ដួល​ចូល​រថយន្ត​បែន​ដែល​បើកបរ​ស្របគ្នា​កិន​ស្លាប់​។​ជនរងគ្រោះ​ជិះ​ហុងដា​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​រង​បួស​ធ្ងន់​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​មន្ត្រីនគរបាល​ជំនាញ​បាន​ហៅ​រថយន្ត​សារ​មុយ​ដឹង​នាក់​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​។​ចំណែក​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រងរបួស​ធ្ងន់​