​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​គងពិសី​

1049
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១​និង​១២​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​​នៅត្រង់ចំណុច​មុខ​រោងចក្រ​កាត់​សម្លៀកបំពាក់​ភូមិ​ដីក្រហម​ឃុំ​រកា​កោះ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

សាក្សី​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ទ្រុង​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ចាម​3A6598​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ពី​ជើង​ទៅ​ត្បូង​។

​លុះ​មកដល់​ចមណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៨​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K4264​។​បើកបរ​ដោយ​ឈ្មោះ​ឆេង​វ៉ាន់​ណាក់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ស្នោ​ទី​១​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​បើកបរ​ពី​ត្បូង​ទៅ​ជើង​បុក​ប៉ើង​ធ្លាក់​មក​ច​ញ្ចើ​ម​ផ្លួ​វ​ជាតិ​។​

​រថយន្ត​មិនបាន​ឈប់​នោះទេ​បាន​បន្ថែម​ល្បឿ​ង​បើក​រត់គេច​រហូតដល់​ផ្លូវ​រទេះ​ខាងជើង​ម៉ុង​ចិន​ភូមិ​ស្វាយ​តា​វង​ឃុំ​សែន​ដី​ស្រុក​សំរោង​ទង​ទើប​ចាប់​រថយន្ត​បានតែ​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​ធ្វើការ​វាស់វែង​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​គងពិសី​