​រថយន្តបុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ពារាំង​

525
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​កំពុង​ជួយសង្គ្រោះ​។​ហេតុការណ៍​នេះ​បានកើត​ឡើ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៨​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​៦៦,៦៧​ចំណុច​ភូមិ​ទ្រា​ឃុំ​ក​ញ្ចំ​ស្រុក​ពារាំង​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​សណ្តោង​រ៉ឺម៉ក​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​សឿន​ធុ​ក​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ត្នោត​ឃុំ​រកា​ស្រុក​ពារាំង​ខេត្តព្រៃវែង​ធ្វើដំណើ​ពី​លិចទៅ​កើត​។​លុះ​មកដល់​កន្លែងកើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​នីស្សា​ន់​ណា​វ៉ា​រ៉ា ពណ៌ ស្លែ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ម្ចាស់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុងធ្វើដំណើ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​។​

​លោក ស៊ឹម កុសល អធិការនគរបាល​ស្រុក​ពារាំង បាន​ឲ្យ​ដឹងថា នៅក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ដឹក​អ្នករបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​ពារាំង​។​ចំពោះ​អ្នក​កើ​កបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​រីឯ​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕S/​
រថយន្តបុកជាមួយម៉ូតូរបួសធ្ងន់(wrapped)