​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​២​នាក់​នៅ​ស្រុក​ព្រះស្ដេច​

838

(​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​លើផ្លូវ​ក្រាល​កៅស៊ូ​៣១២​ភូមិ​ក្រូច​ឃុំ​អង្គរ​រាជ្យ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​កាលពី​ព្រលប់​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3C2494​បើក​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​ព្រោះ​បាន​រត់​គេចខ្លួនបាត់​នៅក្រោយពេល​កើតហេតុ​ដោយ​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​លុះ​មកដល់​ចំណុច​ខាងលើ​បាន​កៀរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1L1563​ដែល​នៅខាងមុខ​និង​មាន​ទិស​ស្របគ្នា​។​

ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ​ហួន​ហុង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ពញ្ញា​លៀង​ឃុំ​អង្គរ​រាជ្យ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​។​ជាមួយគ្នា​នោះ​ក៏មាន​អ្នករួមដំណើរ​២​នាក់​បាន​រងរបួស​១​ឈ្មោះ​ប៊ុន​លឹម​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ឃុំ​សំរោង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​រងរបួស​ធ្ងន់​។​២​ឈ្មោះ​ប៊ុន​កូ​លាប​ភេទ​ស្រី​៣៣​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ឃុំ​សំរោង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​រីឯ​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំពោះ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​អង្គរ​រាជ្យ​ដើម្បី​បំពេញ​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន​

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​២​នាក់​នៅ​ស្រុក​ព្រះស្ដេច​