​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​

1107
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​

ហេតុការណ៍​បាន​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨​និង​៣៩​ភូមិ​អន្លង់​គង់​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ​ផាន់​ភី​ន​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​អន្លុង​គង់​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៦​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​១G៩៥១១​បើក​ពី​កើ​តទៅ​លិច​។​

​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក់​សាំ​យ៉ុង​ពណ៌​សរ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​២I២១១០​។​បើកបរ​ដោយ​ឈ្មោះ​សេង​ចេង​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ប៉ប្រក​ខាងជើង​សង្កាត់​កា​កាប​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​បើកបរ​ពី​លិចទៅ​កើត​បុក​ជា​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់​។​អ្នកបើកបរ​រថយន្ត​បង្ក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ចាត់ការ​តាម​នីតិវិធី​៕S/​