​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​

618
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣២-៣៣ ត្រង់ចំណុច​ភូមិ​ព្រៃ​គុយ​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​រសៀល​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ ២A.៦៩៣១ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​កើ​តទៅ​លិច ។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GF.៨៣៣៩​បើកបរ​ដោយ​ឈ្មោះ សេង រី​ម​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំណប់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​៕S/​

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​