​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

598
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវ​គ្រួស​ក្រហម​ត្រង់ចំណុច​ទំនប់​ចាន់​ថ្នាល់​ទៅ​អូរ​ទេះ​ភ្លូក​ស្ថិត​ក្នុងភូមិ​ព្រិច​ខ្ពស់​ឃុំ​យាអង្គ​ស្រុក​ថ្ពង​ខេត្ត​មំ​ពង់​ស្ពឺ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A0894 បើកបរ​ដោយ​ឈ្មោះ យ៉េន យ៉េត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​អម​លាំង​ស្រុក​ថ្ពង​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​ផ្ទុះ​បែក​កង់​ខាងមុខ​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​៥០​ពណ៌​ទឹកប៊ិច​ចាស់​ពាក់​ស្លាក​លេខឃ​៨៦៥៨​កណ​១។

​អ្នកបើកបរ​ឈ្មោះ​អោក​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ស្យា​ឃុំ​សែន​ដី​ស្រុក​សំរោង​ទង​ឌុប​ប្រពន្ធ​ឈ្មោះ​សុខ​យ៉េ​ម​អាយុ​៥៤​ឆ្នាំ​ដែល​កំពុង​បើកបរ​បញ្ច្រាស់​ទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​និង​ប្រពន្ធ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ដ​កំពង់ស្ពឺ​។​សព​ត្រូវ​ជំនាញ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ចំណែក​រថយន្ដ​និង​ម៉ូតូ​ត្រូវ​នគរបាល​យកមករ​ក្សា​ទុក​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​