​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​យុវជន​២​នាក់​ស្លាប់​នៅ​ខណ្ឌចំការមន​

737
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​ទូ​រី​ស​បើក​លឿន​វ៉ា​ជែង​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​nex​បណ្ដាល​ឲ្យ​យុវជន​២​នាក់​ស្លាប់​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ត្រង់ចំណុច​មុខ​(​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប៊ី​អេ​ន​ខេ​ស៊ី​)​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។

​សព​យុវជន​រងគ្រោះ​ដែល​ស្លាប់​២​នាក់​រួមទាំង​អ្នករងរបួស​ធ្ងន់​មិនទាន់បាន​ស្លា​ល់​អត្តសញ្ញាណ នៅឡើយ​ទេ​។​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទូ​រី​ស​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB9170​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

​ខណៈ​មក​ចំណុចកើតហេតុ​ក៏បាន​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​nex​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL4344​ដែល​ជិះ​គ្នា​៣​នាក់​បើកបរ​បញ្ច្រាស់​ទិសដៅ​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​២​នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេ​ត​។​ចំណែក​ម្នាក់ទៀត​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

​ចំណែក​អ្នកបើករថយន្ត​ត្រូវបាន​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ដេញតាម​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​១ ។ ដោយឡែក​ម៉ូតូ​និង​រថយន្ត​បាន​រង​ការខូចខាត​យ៉ាងដំណំ​៕S/​

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​យុវជន​២​នាក់​ស្លាប់​នៅ​ខណ្ឌចំការមន​