​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​បសេដ្ឋ​

407
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅលើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤.៣៥​ត្រង់ចំណុច​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​ជ្រុង​សេ​៧០ ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ ក​១៩២៤ ភព​១ បើកបរ​ដោយ​ឈ្មោះ ជា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​រាំង​ឃុំ​ជង្រុក​ស្រុក​គងពិសី​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ធន់​ត្រា​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AG៦១៨៦​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ទិសដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន​។​បាន​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​រួច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង​ផ្លោងចូល​គំនរ​សម្រាម​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​ជំនាញ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង​ត្រូវ​នគរបាល​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​