​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​ក្រុង​ច្បារមន​

433
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ប៉ះ​ម៉ូតូ​បើក​ស្រប​ទិស​គ្នា​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទៀតចូល​រថយន្ត​កិន​អូស​ស្លាប់​នៅ​និង​កន្លែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​៥០​។​

ហេតុការណ៍​នេះ​កើតឡើង​ត្រង់ចំណុច​គល់ស្ពាន​ថ្ម​ឆ្លងស្ទឹង​ព្រែក​ត្នោត​ស្ថិត​ក្នុងភូមិ​ភ្នំ​ដី​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​អ្នកបើកប​រថយន្ត​បង្ក​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ឈប់​រត់​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​វត្ថុតាង​ទាំងពី​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​