​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ពីរ​នាក់​នៅ​ស្រុក​សំរោង​ទង​

276
ចែករម្លែក

ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​រថយន្តបុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧​និង​៣៨​ត្រង់​ភូមិ​អូរ​ក្រាំង​អំបិល​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក HILUXVIGO​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AF5768​អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច ។​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយ គ្រឿង​ម៉ាក VIVA​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1BU-1101 អ្នកបើកបរ​ឈ្មោះ ព្រំ ម៉ុ​ន ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ​។

​បាន​ឌុប​មនុស្ស​ម្នាក់​ឈ្មោះ​ឡុង​យាប់​ភេទ​ស្រី​អាយុ​៧២​ឆ្នាំ​។​អ្នក​ទាំងពីរ​នៅ​ភូមិ​អូរ​ក្រាំង​អំបិល​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ដែល​កំពុង​បើកបរ​បញ្ច្រាស់​ទិស​គ្នា​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ទាំងពីរ​នាក់​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​៕S/​