​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នាក់​ស្លាប់​នៅ​ក្រុង​ព្រះវិហារ​

95
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវភ្លោះ​កែង​មន្ទីរ​សង្គមកិច្ច​ខេត្ត​ស្ថិតនៅ​ក្នុងភូមិ​កណ្តា​លស​ង្កា​ត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ក្រុង​ព្រះវិហារ​បានឱ្យដឹងថា​ក​រ​ណី​គ្រោះថ្នាក់​ចរាចរ​នេះ​អ្នកបើកបរ​ម៉ូតូឌុប​គ្នា​ពីរ​នាក់ បណ្តាលឱ្យ​បុរស​ម្នាក់​ឈ្មោះ​ឈី​បូ​ឡា​អាយុ​២១​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​និង​មាន​មុខរបរ​ជាជាង​ម៉ូតូ​រងរបួស​។​បុរស​អ្នករួមដំណើរ​ឈ្មោះ​ពេ​ជ​សុខា​អាយុ​៤៨​ឆ្នាំ​មុខរបរ​ជា​យោធា​រស់នៅ​ភូមិ​មរតក​តេ​ជោ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​បាន​ស្លាប់​។​

​ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​រី​ឯ​បុរស​អ្នករួមដំណើរ​ជាមួយ​រថយន្ត​បង្ក​នោះ​ឈ្មោះ​គួ​យ​ច​ន្តា​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​ពុំមាន​រង​របួស​។​មន្ត្រីនគរបាល​ដដែល​បានឱ្យដឹង​ទៀតថា​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH6025​។​
​រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​៕S/​