​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​ស្លាប់​៣​នាក់​របួស​៤​នាក់​នៅ​ព្រំដែន​ស្រុក​ថ្មពួក

829
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កាមរី​និង​ហៃ​ឡែ​ន​ឌ័​រ​បុ​គ្នា​លើផ្លូវ​ជាតិ​លេខ​៥៨​នៅ​ព្រំដែន​ថ្មពួក ស្លាប់​៣ របួស​៤​នាក់ ក្នុងនោះ​មាន​មនុស្ស​ស្រី​វ័យ​ចំណាស់​២​នាក់ ក្មេងប្រុស​១​នាក់ និង របួសធ្ងន់​៤​នាក់ ។​ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​ជិត​១១ ថ្ងៃត្រង់​ទី​២៦​ខែមីនា​ឆ្នាំ​២០១៨ លើ​បណ្ដោយ​ផ្លូវ​លេខ​៥៨ កៀក​នឹង​ព្រំដែន​កម្ពុជា ថៃ ស្ថិតនៅ​ភូមិ ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បន្ទាយមានជ័យ​។​

លោក​អនុ​សេនីយ៍ ពុត ហោ នាយប៉ុស្តិ៍​នគរបាល​ព្រំដែន​ក្តឹប​ថ្ម​នៃ​វីរ​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ -​ថ្មពួក​ឱ្យដឹងថា : រថយន្ត​បង្ក​គ្រោះថ្នាក់​មាន​ម៉ាក​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ​គ្មាន​ស្លាក​លេខ​បើកបរ​ពី​ត្បូង​ទៅ​ជើងបាន​បុក​គ្នា​ត្រង់​ផ្លូវ​កោង​ខ្ពស់​នឹង​រថយន្ត​តូច​ម៉ាក​តី​យ៉ូ​តា​កាមរី​ស្លាក​លេខ​កំពត​2A០២៨៦​ពណ៌​ស្លាប​ក្អែក​ដែល​បើកបរ​ច្រាសទិស​ណី​ជើង​ទៅ​ត្បូង​។​រថយន្ត​កាមរី​បុក​ចំ​ចំហៀង​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​បណ្តាលអោយ​បើ​ុ​ង​ធ្លាក់ចុះ​ពី​ថ្នល់​ដ៏​ខ្ពស់ ហើយ​ខ្លួនឯង​ក៏​ខូចខាត​ខ្ទេច​ដែរ​។​

​លោក​បន្តថា ជនរងគ្រោះ​ខាង​រថយន្ត​ហៃ​ឡែ​ន​ឌ័​រេ​ួ​ម​មាន :១- សឿន សាមឿន ភេទ​ប្រុស រងរបួស​ធ្ងន់ លំនៅ​ក្រុង​ប៉ោយប៉ែត ។​២- ឈ្មោះ អៀង សារិន ភេទ​ស្រី ចំណាស់ បាន​ស្លាប់​។​៣- ដើ​ង ភេទ​ស្រី ស្លាប់ ។​៤-​ឈ្មោះ ពេជ្រ ចា​រ៉ាត់ ភេទ​ប្រុស អាយុ​១០​ឆ្នាំ បាន​ស្លាប់​។ ៤- លោក​ហ៊ុយ ឆៀ​រ ភេទ​ប្រុស​របួសធ្ងន់ ។

​៥-​ឈ្មោះ ពេជ្រ ចា​រឹទ្ធិ ភេទ​ប្រុស​អាយុ​១​ខួប​កន្លះ របួសធ្ងន់​។​ជនរងគ្រោះ​ទាំងនេះ មាន​លំនៅ​ភូមិ​/​ឃុំ​ចម្ការ​ហ្លួង​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​។​លោក​បន្តថា​. ចំណែក​ខាង​រថយន្ត​កាមរី អ្នកបើកបរ​និង​អ្នករួមដំណើរ​មិនទាន់​ក្តាប់បាន​អត្តសញ្ញាណ ហើយ​បាត់​ខ្លួន​ទៅ​។​

លោក​ញាន​ឡាញ់​មេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែនគោល​វរ​សេនា​តូច​លេខ​៨០៧​ឱ្យដឹងថា​:​សមត្ថកិច្ច​នគរបាល​និង​អ្នកស្រុក​បាន​ខិតខំ​សង្គ្រោះ​ជនរងគ្រោះ​នាំទៅ​កាន់​ម​ន្ទិ​រ​ពេទ្យ​ហើយ​រក្សា​សព​ទុក​ដើម្បី​រងចាំ​សាច់​ញាត់​មក​ទទួល​ទទួល​។​នគរបាល​សូម​ចូលរួម​ទុក្ខ​ដី​ក្រៀមក្រំ​និង​សោកស្តាយ​នេះ​៕S/

​រូបថត : រថយន្ត​កាមរី​និង​ហៃ​ឡែ​ន​ឌ័​រ​បុ​គ្នា​លើផ្លូវ​ជាតិ​លេខ​៥៨​នៅ​ព្រំដែន​ថ្មពួក ស្លាប់​៣ របួស​៤​នាក់ (​រូប​: ប​.​ជ័យ​)