​រថយន្តបុក​ជាមួយ​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤​នៅ​ស្រុក​កំពង់សីលា​

451
ចែករម្លែក

​ដោយ​វណ្ណៈ​/​ព្រះសីហនុៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​402​បានឱ្យដឹងថា​នៅ​រសៀល​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​Km138​និង​139​ស្ថិតក្នុង​ភូមិ​ចំការ​ហ្លួង​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​របស់​ក្រុមហ៊ុន​ហាក់​ម៉ៅ​ពាក់​ស្លាក​លេខ​ប៉ៃលិន​3A0120​បុក​ជាមួយ​រថយន្ត​។​

អ្នកបើកបរ​ឈ្មោះ ជៀវ ញាន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​តាំង​គ្រោះ ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក​អូ​ឌី​(ORDI)​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2HG-7051 មាន​ទិសដៅ​បញ្ច្រាសទិស​គ្នា ។​បើកបរ ដោយ​ឈ្មោះ ខឹម សុ​ធាន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ឃុំ​ព្រែក​អន្ទាក់​ស្រុក​កំពង់លាវ​ខេត្តព្រៃវែង​បណ្តាល​រថយន្ត​រង​ការខូចខាត ប៉ុន្តែ​មិនមាន​រងរបួស​ដល់​ម​នុស្ស​ឡើយ ។​

​ចំពោះមុខ​កម្លាំង​អ​.​ហ​ស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំពង់​សិលា​នៅ​ការពារ​កន្លែងកើតហេតុ​និង​ជួយ​សម្រួល​ចរាចរណ៍​។​រីឯ​វត្ថុតាង​រថយន្ត​ទាំ​ពីរ​ខាងលើ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​បន្ត​តាម​នីតិវិធី ៕S/

​រថយន្តបុក​ជាមួយ​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤​នៅ​ស្រុក​កំពង់សីលា​