​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​មាន​អ្នករបួសធ្ងន់​ស្រាល​ជាង​២០​នាក់​

868
ចែករម្លែក

(​កំពង់ចាម​)៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ដឹក​កម្មករ​និង​រថយន្ត​ដឹក​ធ្យូង​បាន​បុក​គ្នា​បណ្តាល​ឲ្យ​កម្មករ​-​កម្ម​ការ​នី​រោងចក្រ​រងរបួស​ជាង​២០​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​គោករ​វៀង​ឃុំ​ខ្នុរ​ដំបង​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​កាលពីរ​សៀ​ល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា កម្មករ​-​កម្ម​ការ​នី បម្រើការ​នៅ​រោងចក្រ​”​ខា​លីង​តុ​ន ខេ​ម​បូ​ឌា​”​របួស​២៦​នាក់ ធ្ងន់​៦​នាក់ ត្រូវ បាន​បញ្ជូន​ចូល​សំ​ម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ​ចំនួន​២០​នាក់ ។ ដោយឡែក​អ្នករបួសធ្ងន់ ចំនួន​៦​នាក់ បាន​បញ្ជូនទៅ មន្ទីរពេទ្យ​កាល់ម៉ែត​ភ្នំពេញ​។​

លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​ថវិកា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជនរងគ្រោះ​ចំនួន​២០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​១០​ម៉ឺន រៀល និង​បាន​ចុះសួរសុខទុក្ខ ដល់​អ្នកជំងឺ​សម្រាលកូន ជំងឺ​ទូទៅ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​នេះ​ចំនួន ៤២​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៥​ម៉ឺន​រៀល​ផងដែរ ៕ S/​ដោយ​៖​ភោគ​សម្បត្តិ​

​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​មាន​អ្នករបួសធ្ងន់​ស្រាល​ជាង​២០​នាក់​


#