​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ព្រូឡាន​ម្នាក់​

739
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ព្រូឡាន​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​។​ហេតុ​ករ​ណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​ថ្នល់​បត់ ឃំ​ុ​ឫស្សី​ក្រាំង​ស្រុក​មោងឫស្សី​កាល​ណី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​ជនរងគ្រោះ​ជា​ព្រូឡាន​(​មិន​ស្គាល់​អត្តសញ្ញាណ​)​។​ចំណែក​អ្នកបើកបរ​រថយន្តរ​ង​គ្រោះ​របួសស្រាល​មានឈ្មោះ​ណុប​ពេញ​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរ​បើកបរ​នៅ​សង្កាត់​ទឹកល្អក់​២​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​ដោយឡែក​តៃកុង​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​។

​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​បាន​បញ្ជាក់ថា​សាកសព​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​។​ចំណែក​រថយន្ត​រទាំង​ពីរ​គ្រឿង​ក្សា​ទុក​នៅ​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕S/