​រថយន្តបុក​បន្ត​គ្នា​ជ្រុល​ទៅបុក​ម៉ូតូ​ទៀត​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​

646
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា​រួច​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​បង្ក​បង្កឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣~១០៤​ស្ថិត​ត្រង់ចំណុច​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​សឿង​សំអាត​ផ្នែក​ចរាចរ​ប៉ុស្តិ៍​ត្រែងត្រយឹង​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E.4675​សឺ​មី​រ៉ឺម៉ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A5295​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​(​ដឹក​ដែក​)​បើកបរ​ពី​កើ​តទៅ​លិច​ចុះ​ចំណោទ​ពេជ្រនិល​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ទៅបុក​គូថ​រថយន្ត​ម៉ា​កមី​ស៊ុយ​មី​ស៊ី​ពាក់​ស្លាក​លេខ​រដ្ឋ​25.2.0512​អ្នកបើកបរ​ឈ្មោះ​ឡា​ច​អាត​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​។​កំពុង​បើកបរ​ទិស​ស្របគ្នា​ដោយ​មិន​អស់​ល្បឿន​។​

​រថយន្ត​ទាំងពីរ​ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​នីសា​ន់ ពណ៌​ត្រេអ៊ី​គ្មាន​ស្លាក​លេខ ដឹក​ថ្ម អ្នកបើកបរ​ឈ្មោះ​ហុង​សុខ​ឡេង​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​បណ្តាល​ឲ្យ​ក្រឡាប់​ទៅលើ​ថ្នល់​និង​ខ្ទាត​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ូ​មមើ​អ៊ី​ចពាក់​ស្លាក​លេខ​ភ្នំពេញ​1HB4476​បើកបរ​ដោយ ឈ្មោះ​អ៊ុយ​ច័ន្ទ​វាសនា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ក្រុង ភ្នំពេញ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​បាន​ចុះ​រត់​គេចខ្លួនបាត់​អ្នករងរបួស​ត្រូវ​នគ​របាល​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ត្រពាំង​ក្រឡឹង​ចំពោះ​ម៉ូតូ​និង​រថយន្ត​ទាំងបី​គ្រឿង​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្តបុក​បន្ត​គ្នា​ជ្រុល​ទៅបុក​ម៉ូតូ​ទៀត​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​