​រថយន្តបុក​ពីក្រោយ​ឪពុក​និង​កូន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​

736
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ មួយ​បាន​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ មួយគ្រឿង​ម៉ាក​KIA​បាន​បើក​មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​ដែលជា​ឪពុក​។​ចំណែកឯ​កូនប្រុស​មិនមាន​រងរបួស​អ្វី​នោះទេ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ជិត​វត្ត​គ្រួស ក្នុងភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។

​សព​ជនរងគ្រោះ​ឈ្មោះ គង់ ពិ​សិទ្ធ អាយុ ៤២​ឆ្នាំ មុខរបរ ដើរ​ទិញ​ក្រដាស់​តាម​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​១១៩​បេ ផ្លូវ​បេតុង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ចំណែកឯ​អ្នកបើកបរ​ខាងលើ មិន​ត្រូវបាន​ស្គាល់​អត្ត​សញ្ញា​នោះទេ​។

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន​ចេញពី​កន្លែង ដោយ​បន្សល់ទុក​តែ​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​នៅនឹងកន្លែង​កើតហេតុ​។​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក​និង​រ៉ឺម៉ក​កង់​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។

ចំណែកឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សា​វ័​ន្ត ហៅ​វត្ត​ទួល​អស់លោក ស្ថិតនៅក្នុង​សង្កាត់​ឫស្សីកែវ​៕S/​

​រថយន្តបុក​ពីក្រោយ​ឪពុក​និង​កូន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​