​រថយន្តបុក​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​២​គ្រឿង​ទៀត​ស្លាប់​២​នាក់​របួស​៣​នាក់

594
ចែករម្លែក

ដោយៈ​បាយ័ន​/​ខេត្តសៀមរាប​៖​រថយន្ត​ដឹក​ដី​បាន​បើក​បុក​ម៉ូតូ ហើយ ជ្រុល​ទៅបុក​រថយន្ត ២​គ្រឿង​ទៀត​ទិសដៅ​ច្រាស់​គ្នា​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​និង​អ្នករួមដំណើរ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ និង របួស​៣​នាក់ ហើយ​ក្រឡាប់​ផ្ញា​រ​ជើង​។ ហេតុការណ៍​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​អង្គ្រង​ឃុំ​កន្ទ្រាំ​ង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩​។​
​លោក​វរសេនីយ៍ឯក​មិន​ចន្ថា​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​កំណាត់ ផ្លូវជាតិ លេខ​៦ រវាង​រថយន្ត​ដឹក​ដី ម៉ាក ហ៊ី​ណូ ពណ៌​ស ពាក់​ផ្លាកលេខ ចង្កូត​ស្ដាំ PP 02 72​។ បើកបរ​ដោយ​ឈ្មោះ ចក់ ជួប ភេទ​ប្រុស អាយុ ២៦​ឆ្នាំ បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច​បាន បុក​ម៉ូតូ ច្រាស់ទិស​គ្នា ។

​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ តាន់​វីរៈ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​(​ស្លាប់​)​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ សៀមរាប 1G 52 02 ។​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ឈួន ឆេន ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​(​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ជា​១​គ្នា មាន​ទិសដៅ​ពី​លិចទៅ​កើត​។​

​រថយន្ត​នោះ​ជ្រុល​ទៅបុក រថយន្ដ​ដឹក​ដី ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 3A 49 63 បើកបរ​ដោយ​ឈ្មោះ ឌុល ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ (​របួសធ្ងន់​) ពេលនោះ​រថយន្ដ​ដឹក​ដី នោះបាន​ក្រឡាប់ ទៅ​ប៉ះ និង រថយន្ដ​មួយគ្រឿង ផ្សេងទៀត ម៉ាក​កាមរី​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2B0455​បើកបរ​ដោយ​ឈ្មោះ​មេន​ម៉ន​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​(​របួសស្រាល​)​និង​ប្រពន្ធ​ឈ្មោះ ឈឹង រុន អាយុ ៥៣​ឆ្នាំ (​របួសស្រាល​) ។​

​ពេល​កើតហេតុ​រួចមក​អ្នកបើកបរ​រថយន្ដ​ដឹក​ដី ពាក់​ផ្លាកលេខ ចង្កូត​ស្ដាំ PP 02 72 បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​នៅតែ​រថយន្ត​ដឹក​ដី ប៉ុណ្ណោះ​។ ខូចខាត​រថយន្ដ​៣​គ្រឿង ម៉ូតូ​១​គ្រឿង ធ្ងន់​ទាំងអស់ ។​មូលហេតុ​អ្នកបើកបរ​រថយន្ដ​ដឹក​ដី ពាក់​ផ្លាកលេខ​ភ្នំពេញ 3A 49 63 បើកបរ​មិន​ប្រកាន់​ស្ដាំ​)៕S/​