​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ម្នាក់ទៀត​របួសធ្ងន់​

567
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧​ដោយ​រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​។​ករណីនេះ​កើតឡើង​ស្ថិតក្នុង​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រី​នរគ​បាល​ស្រុក​ស្នួល​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំង​យុង គ្មាន​ស្លាក​លេខ​បុក​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវ​គ្មាន​ស្លាក​លេខ​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ចំណែក​អ្នកបើករថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​គេចខ្លួនបាត់​។​

​មន្ត្រី​នរគ​បាល​ស្រុក​បាន​បន្តថា ជនរងគ្រោះ​ទី​១ ឈ្មោះ ហ៊​ន ស្រ៊ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល ខេត្តក្រចេះ (​ស្លាប់​)​។ ជនរងគ្រោះ​ទី​២ ឈ្មោះ សើ​ង សិទ្ធ ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ របួសធ្ងន់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​ធ្វើការ​វាស់វែង រួច​យក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយឡែក​សព​ជនរងគ្រោះ​ម្នាក់ទៀត សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​